១. ពេលឃើញសិស្សឆ្លងថ្នល់ទៅសាលា ខ្ញុំក៏ឈប់អោយពួកគាត់ឆ្លង ពេលនោះត្រូវបានអ្នកធ្វើដំណើរផ្សេងទៀតសម្លក់មើលមុខ ព្រោះស្ទះផ្លូវពួកគេ
២. ពេលដល់រោងចក្រ ខ្ញុំក៏បង្អង់ល្បឿន អោយកម្មករឆ្លង ក៏ត្រូវបានគេស៊ីផ្លេដាក់ចង់បែកត្រចៀក
៣. ពេលឃើញជនបរទេស ចង់ឆ្លងថ្នល់តែមិនហ៊ានឆ្លងហើយ ឈររេរា ខ្ញុំក៏ឈប់ហើយបក់ដៃអោយពួកគាត់ឆ្លង ដើម្បីសំដែងពីទឹកចិត្តជាពលរដ្ឋខ្មែរ ពេលនោះ ក៏ត្រូវបានគេជេរ ជាមួយនឹងអកប្បកិរិយាមិនសមរម្យផ្សេងៗទៀត
៤. ដល់ស្តុប ពេលចប់ភ្លើងពណ៌ខៀវ នៅសល់តែពណ៌លឿងចាប់ពី ៥ឬ៤ ចុះក្រោម ខ្ញុំក៏ឈប់មិនទៅ ពេលនោះត្រូវបានគេស្តីអោយថា៖ អាត្រឹមត្រូវ
ហេហេ. . . 😊😊 លែងចំឡែកហើយ
Credit: Bunthol Angkor
0 comments: